សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, April 10, 2025

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ សម្ភារដកហូតមាន៖ ទូរស័ព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕



 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages