អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, April 22, 2025

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង បានធ្វើសកម្មភាព គប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះចំនួន ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី នៅចំណុច ផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៦ នាក់ (ប្រុស ០៣នាក់ ស្រី០៣នាក់)។ រហូតដល់ម៉ោងប្រមាណ ១២ និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត។ ក្មេងទំនើងទាំង ០៨នាក់ (ប្រុស០៥នាក់ ស្រី០៣នាក់) ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ -ម៉ូតូ ០២គ្រឿង -ដុំថ្មមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។


ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដូចការរៀបរាប់ខាងលើ ប្រាកដមែន។


ក្មេងទំនើងប្រុសស្រីទាំង០៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕





 

No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages