ភ្នំពេញ៖ លោក ជូ ពុន ដែលត្រូវនាយឧត្តមសេនីយ៏យោធាមួយរូប យកប្លង់ដីមានទីតាំងនៅកន្លែងផ្សេង (ចម្ងាយជាង១០០០ម៉ែត្រពីគ្នា) ប្ដឹងទៅតុលាការទាមទារយកដីរបស់លោក នៅកន្លែងផ្សឹងហើយត្រូវបានតុលាការកាត់អោយ នាយឧត្តមសេនយ៍រូបនោះឈ្នះក្ដី រហូតដល់អយ្យការត្រៀមនឹងចុះអនុវត្តសាលក្រម និងសាលដីកាខាងមុខនេះ។
តាមរយះអង្គភាពព័ត៌មានជាច្រើន លោកសំណូមពរ អោយតំណាង អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការវាស់វែងរកទីតាំងដីទៅតាមផែនទី ឋានលេខាជាផែនទីគោលដែលមានកំណត់ នៅក្នុងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ CVIII-0422, លេខ CVIII-0417, លេខ CVIII-0419 ទាំង៣ ដើម្បីជៀសវាងចុះវាស់វែង លើដីកម្មសិទ្ធិរបស់លោកដែលមានទីតាំងខុសគ្នា ជាមួយដីមានក្នុងបណ្ណកម្មសិទ្ធិរហូតដល់ ទៅជាងមួយគីឡូម៉ែត្រនោះ។
ការស្នើសុំរបស់លោក ជូ ពុន នេះ ធ្វើឡើងបន្ទាប់ពីលោកបានឃើញលិខិតលេខ៖ ៤០៤ អ.យ.ក/២៤ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នើមកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សុំចាត់តាំងកងកម្លាំង១០រូប ចូលរួមអនុវត្តសាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍បាត់ដំបង និងតុលាការកំពូល នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
Friday, January 10, 2025
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
លោក ជូ ពុន ស្នើអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះអនុវត្តសាលក្រម និងសាលដីកា វាស់វែងដីតាមគំនូសទីតាំងដី កំណត់ក្នុងប្លង់អ្នកឈ្នះក្ដី កុំវាស់ដីលោកនៅទីតាំងផ្សេង
លោក ជូ ពុន ស្នើអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះអនុវត្តសាលក្រម និងសាលដីកា វាស់វែងដីតាមគំនូសទីតាំងដី កំណត់ក្នុងប្លង់អ្នកឈ្នះក្ដី កុំវាស់ដីលោកនៅទីតាំងផ្សេង
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment