ជាងជួសជុលរថយន្តយករថយន្តម៉ាក Tundra ពាក់ផ្លាកលេខ នប របស់ភ្ញៀវ ជិះបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, August 22, 2024

ជាងជួសជុលរថយន្តយករថយន្តម៉ាក Tundra ពាក់ផ្លាកលេខ នប របស់ភ្ញៀវ ជិះបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខ នប 2-7727 បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២ ៖ ២០ នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

គួរឱ្យដឹងដែរថា មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខ នប 2-7727បើកបរដោយឈ្មោះ ប៉ូច នោ ភេទប្រុស មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិទ័ពស្តេច ឃុំត្រពាំងសាលាកើត ស្រុកបន្ទាយមាស ខេត្តកំពត បានបើកបុកម៉ូតូម៉ាក Suzuki Nex ពណ៌ស ផ្លាកលេខ កំពង់ចាម 1AD-0846 បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបើករត់ចោលកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ និងរួមដំណើរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់អ្នកបើកបរ និងរថយន្តម៉ាក Tundra មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ។

បន្ទាប់ពីសាកសួររួច អ្នកបើកបរបង្កបានសារភាពថា ខ្លួនបានយករថយន្តម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខ នប 2-7727 ដែលភ្ញៀវយកជុសជួល មកបើកបរ ទើបបណ្តាឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages