ចាប់បាន និងដុតកម្ទេចចោលជើងមាន់បង្កក ២តោន នាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, August 27, 2024

ចាប់បាន និងដុតកម្ទេចចោលជើងមាន់បង្កក ២តោន នាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់

ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បាន​ធ្វើការ​ដុត​កម្ទេច​ចោល​ជើងមាន់​បង្កក​ ដែល​នាំចូល​ដោយ​ខុសច្បាប់​ ចំនួន ២ តោន កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២៤ នៅ​ទីលាន​ចាក់សំរាម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ បាន​ឲ្យ​ដឹង​ថា ជើង​មាន់​បង្កក​ខាង​លើ​នេះ ក្រុមការងារ​បាន​ឃាត់​ចាប់ កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០២៤ ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក តាន់ ផាន់ណារ៉ា ប្រតិភូ​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​ ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ចុះ​ឃាត់​ត្រួតពិនិត្យ​លើ​រថយន្ត ១ គ្រឿង ម៉ាក HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ 3F-5070 នៅ​ជិត​ផ្សារ​ទួល​ពង្រ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លើ​ផ្លូវ​បេតុង។

លោក​បាន​បន្ត​ថា ការ​ដុត​កម្ទេច​ចោល​ជើងមាន់​បង្កក​ចំនួន ២ តោន ខាង​លើ​នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ។ តាម​ការ​ពិនិត្យ​ជាក់ស្ដែង ផលិតផល​សត្វ​បង្កក​ទាំងអស់​នេះ នាំចូល​ពី​បរទេស ស្តុក​ទុក និង​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិត​អនុញ្ញាត​អ្វី​ទាំងអស់ និង​ជា​ផលិតផល​បំណែក​សាច់​បង្កក ដែល​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម ចាត់វិធានការ​ផ្អាក​ធ្វើការ​នាំចូល​ជា​បណ្ដោះអាសន្ន​រយៈពេល ០៦ ខែ កាលពី​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ ២០២៤ កន្លង​ទៅ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages