សិស្សសាលា ២នាក់ ជិះម៉ូតូឆ្លងផ្លូវប៉ះជាមួយម៉ូតូ ១គ្រឿងទៀត បណ្តាលឱ្យដួល ត្រូវរថយន្តកិនស្លាប់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, August 28, 2024

សិស្សសាលា ២នាក់ ជិះម៉ូតូឆ្លងផ្លូវប៉ះជាមួយម៉ូតូ ១គ្រឿងទៀត បណ្តាលឱ្យដួល ត្រូវរថយន្តកិនស្លាប់

សិស្ស​អនុវិទ្យាល័យ​កំបូល ២នាក់ ជិះ​ម៉ូតូ ១គ្រឿង ឌុប​គ្នា ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ ជ្រុល​បុក​ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក ១គ្រឿង​ទៀត បណ្ដាល​ឱ្យ​ដួល ខណៈ​នោះ​ក៏​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ទំនិញ ១គ្រឿង ដែល​គេ​ស្គាល់​ថា​ជា​របស់​កង​ដឹកជញ្ជូន HC បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់ ក៏​បុក និង​កិន​ជនរងគ្រោះ​ស្លាប់​នៅ​ក្រោម​រថយន្ត​យ៉ាង​រន្ធត់​តែម្ដង ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ៧ ៖ ៤០នាទីព្រឹក ​ថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ៤ មុខ​ផ្សារ​កំបូល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។

ជនរងគ្រោះ ទី​១.ឈ្មោះ ញ៉ឹក សុភាស់​បូទី ភេទ​ស្រី អាយុ ១៦ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៧ រៀន​នៅ​អនុវិទ្យាល័យ​កំបូល មាន​ទីលំនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល និងទី២.ឈ្មោះ ច ម ក ភេទ​ស្រី អាយុ ១៤ឆ្នាំ រៀន​ថ្នាក់​ទី៧ ជាមួយគ្នា មាន​ទីលំនៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ២នាក់ បាន​ជិះ​ម៉ូតូ ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់​ផ្លាក​លេខ​ ភ្នំពេញ 1IN-2280 ឌុប​គ្នា​ឆ្លង​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​បាន​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​មិន​ចាំ​ម៉ាក ១គ្រឿង​ទៀត បណ្ដាល​ឱ្យ​ដួល​រេ​ពេញ​ផ្លូវ ។

ប្រភព​ដដែល​ បានបន្ត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​សណ្ដោង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ​ កំពង់ឆ្នាំង 3A-2062 ជា​រថយន្ត​របស់​កង​ដឹកជញ្ជូន HC បើកបរ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន ​ទិសដៅ​ពី​លិច​ទៅ​កើត​ទៅ​ដល់​ល្មម ហើយក៏​ត្រូវ​រថយន្ត​នោះ​បុក និង​កិន​ទាំង​មនុស្ស និង​ម៉ូតូ បណ្ដាល​ឱ្យ​ស្លាប់​ទាំង ២នាក់ ក្រោម​រថយន្ត​យ៉ាង​រន្ធត់ ។ បន្ទាប់​មក​រថយន្ត​ខាងលើ បាន​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន និង​នាំ​យក​ទៅកាន់​ប៉ុស្តិ៍​កំបូល ​ដែល​ស្ថិតនៅ​ជិត​នោះផងដែរ ។

ប្រភព​ដដែល បានបន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ធ្វើការ​វាស់វែង និង​នាំ​យក​ទាំង​រថយន្ត និង​ម៉ូតូ​ រក្សាទុក រង់ចាំ​ចាត់ការ​តាមច្បាប់ ព្រមទាំង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕















No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages