ប្រទះឃើញសត្វផ្សោត ១ក្បាល ទម្ងន់ ១២០គីឡូក្រាម ក្រោយប្រជានេសាទឃើញហែលជាប់ឫសដើមកោងកាងជិត ២ម៉ោង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, August 27, 2024

ប្រទះឃើញសត្វផ្សោត ១ក្បាល ទម្ងន់ ១២០គីឡូក្រាម ក្រោយប្រជានេសាទឃើញហែលជាប់ឫសដើមកោងកាងជិត ២ម៉ោង

(កោះកុង) ៖ សត្វផ្សោតដ៏ធំ 0១ ក្បាល បានហិចហែលបង្ហាញខ្លួនលេងតាមព្រៃកោងកាង សង្ស័យហែលបែកហ្វូង ត្រូវជាប់ឫសដើមកោងកាង ជិត 0២ ម៉ោង ទៅមុខលែងរួច ក្នុងតំបន់ទឹករាក់ ក្រោយភូមិប្រជានេសាទ ។

ហេតុការណ៍នេះ បានបង្កការផ្ញាក់ផ្អើលដល់អ្នកភូមិក្នុងដែនសហគមន៍ពាមក្រសោប ខណៈពួកគាត់កម្របានឃើញ ។

មន្ត្រីជំនាញផ្នែករដ្ឋបាលជលផល អះអាងថា បន្ទាប់ពីទទួលបានការរាយការណ៍ពីពលរដ្ឋភ្លាម ក្រុមមន្ត្រីជំនាញ និងពលរដ្ឋក្នុងសហគមន៍ពាមក្រសោប ក៏ប្រញាប់នាំគ្នាជួយសង្គ្រោះដឹកទៅលែងនៅតំបន់ទឹកជ្រៅ ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បើតាម លោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានឱ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះថា សត្វផ្សោត ០១ ក្បាល ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ។

នៅចំណុចលើក្បាលវា មានស្នាមរបួសមុតនឹងសំបកខ្យង និងឫសដើមកោងកាង អំឡុងពេលទឹកជោរ វាបានហែលលេងនៅក្រោយផ្ទះពលរដ្ឋ លុះដល់ទឹកនាចគោករាក់ក៏ជាប់នឹងឫសដើមកោងកាងជិត ០២ ម៉ោង ហើយក្រុមការងារជំនាញសង្កាត់រដ្ឋបាលស្មាច់មានជ័យ នឹងបន្តតាមដានសកម្មភាពសត្វផ្សោត ១ក្បាលនេះបន្ថែមទៀត ដើម្បីដឹងពីសុវត្ថិភាពរបស់វា ប្រសិនបើវាធ្វើចលនាបំលាស់ទីទៅតំបន់ផ្សេង ។

ទន្ទឹមនេះ មន្ត្រីសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ បន្តចូលរួមការពារអភិរក្សថែរក្សាប្រភេទសត្វកម្រ ករណីបើមានពលរដ្ឋលួចនេសាទមកបរិភោគ នោះគឺជាសកម្មភាពផ្ទុយពីច្បាប់រដ្ឋបាលជលផល ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages