(បន្ទាយមានជ័យ) ៖ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន ធ្វើការបង្ហាញមុខជនសង្ស័យជនជាតិថៃ ០៣ នាក់ មុននឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ប្រភេទ WY ចំនួន ៣.៨០០ គ្រប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។
យោងតាមលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនារងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅវេលាម៉ោង ០៧ យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលកក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ (ជនជាតិថៃ) ។ក្រោយសួរនាំ ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment