យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង ២២ ៖ ៣៥ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀងដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខផ្ទះសំណាក់សុភមង្គល ស្ថិតនៅភូមបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភព បានឱ្យដឹងទៀតថា ក្នុងចុះបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ ព្រមទាំងវត្ថុតាងដកហូតរួមមានគ្រឿងចម្រុះទម្ងន់សរុបជាង១គីឡូក្រាម រួមមាន មេតំហ្វេតាមីន ៣២ ក្រាម និងអិចស្រ្តាស៊ី ១០៩,៨០ ក្រាម ។ ក្នុងនោះរួមទាំងវត្ថុតាងជាច្រើនផ្សេងទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment