ប្រតិបត្តិនេះ ធ្វើឡើងកាលពីយប់រំលងអាធ្រាត ចាប់ពីម៉ោង ០២ រហូតដល់ម៉ោង ០៤ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំនុចទីតាំងក្លឹបខាងលើ ។
សមត្ថកិច្ចដែលមានលោកអភិបាលក្រុង និងចៅសង្កាត់អូរអំបិល និងដឹកនាំកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានចូលឆែកតាមបន្ទប់ខាងរ៉ាអូរខេ និងក្លឹបកម្សាន្ដ ឃាត់ខ្លួនយុវជនប្រុសស្រី ចំនួន ២៤ នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន និងបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ជាការណែនាំពី លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ដ និងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗ ត្រូវលុបបំបាត់ ហើយចំពោះទីតាំងក្លឹបកម្សាន្តខាងលើ ត្រូវបានបិទបណ្តោះអាសន្នសិន ។
លោក បន្តថា អាជ្ញាធរសមត្ថកិច្ចនឹងបន្តចុះអនុវត្តក្លឹបកម្សាន្ត និងខារ៉ាអូខេដទៃទៀត ដែលសង្ស័យប្រព្រឹត្តល្មើសច្បាប់ដូចភ្លៀងរលឹម ដើម្បីលុបបំបាត់ បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ មិនឱ្យកើតមានក្នុងមូលដ្ឋាន ៕

No comments:
Post a Comment