ប្រើ​កូនកាំបិត​ចាក់​ប្លន់​ម៉ូតូ​គ្រូបង្រៀនម្នាក់ នៅខេត្តកំពតបានសម្រេច មក​ជាប់​ខ្នោះ​នគរបាល​ខណ្ឌទួលគោក - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, June 7, 2024

ប្រើ​កូនកាំបិត​ចាក់​ប្លន់​ម៉ូតូ​គ្រូបង្រៀនម្នាក់ នៅខេត្តកំពតបានសម្រេច មក​ជាប់​ខ្នោះ​នគរបាល​ខណ្ឌទួលគោក

(ភ្នំពេញ) ៖ នៅ​វេលា​ម៉ោង​ប្រហែល​១៣ ៖ ៥០​ នាទី ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤​ ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​ចំនួន ​០១​ នាក់ ពី​បទលួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​ង្សា (​ប្រើ​កូនកាំបិត​ចិតបន្លែ ចាក់​ជន​រង​គ្រោះ តែ​មិន​បណ្តាល​ឱ្យ​រង​របួស ប្លន់​យក​ម៉ូតូ​ ចំនួន​ ០១ ​គ្រឿង​) ដែល​បាន​ប្រព្រឹត្ត​បទល្មើស ​នៅ​ចំណុច​ភូមិ​អង្គរ​ជ័យ​ក្រោម ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ ខេត្តកំពត កាលពី​វេលា​ម៉ោង​ប្រហែល​១១ ៖ ​១០​ នាទី​ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ ។

ជនសង្ស័យ​ឈ្មោះ រស់ ចាន់​សុខា​វង្ស​វីរ​បុត្រ ហៅ​បុត្រ ភេទ​ប្រុស អាយុ​ ១៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣J ផ្លូវ​លេខ​៩០៧ សង្កាត់​ឫ​ស្សី​កែវ ខណ្ឌ​ឫ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ​រួម​មាន ៖ ម៉ូតូ​ចំនួន ​០១ ​គ្រឿង ម៉ាក HONDA SCOOPY ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ផ្លាក​លេខ តាកែវ 1R-4275 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ភី សុផល ភេទ​ស្រី អាយុ​ ៥២ ​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់​នៅ​ភូមិ​អង្គរ​ជ័យ​ក្រោម ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕




No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages