ម៉ូតូកង់បីដឹកអីវ៉ាន់ បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ បណ្ដាលឱ្យរបួសធ្ងន់ នៅខណ្ឌដង្កោ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, June 7, 2024

ម៉ូតូកង់បីដឹកអីវ៉ាន់ បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ បណ្ដាលឱ្យរបួសធ្ងន់ នៅខណ្ឌដង្កោ

(ភ្នំពេញ) ៖ បុរសម្នាក់បើកកង់បីដឹកប៊ីដុង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយ បណ្ដាលឱ្យកង់បីកៀបជាប់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកដង្កោ ដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកកង់បីខូចខាតយ៉ាងដំណាំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៩ ៖ ២០ នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើកបរកង់បីដឹកប៊ីដុង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹង បណ្ដាលឱ្យកង់បីកៀបជាប់រថយន្ត ចំណែកអ្នកបើកបររបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកដង្កោ ដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ចំពោះកង់បីរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋាបាលដង្កោ បានចុះដល់កន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយករថយន្ត និងកង់បីដាក់អែបខាង រង់ចាំតំណាងភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages