ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្ដិ និងមានសម្ភារៈគាស់ឆ្កឹះសោ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, June 6, 2024

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្ដិ និងមានសម្ភារៈគាស់ឆ្កឹះសោ

(ភ្នំពេញ) ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ បន្ទាប់ពីយកម៉ូតូមិត្តភក្តិជិះបាត់មួយយប់ មួយថ្ងៃ សង្ស័យខ្លាចឆបោក ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមស្វែងរក ស្រាប់តែប្រទះជួបកំពុងសម្ងំដេកក្នុងបន្ទប់ រីឯម៉ូតូទុកនៅកន្លែងផ្ញើ ខណៈពេលនេះ សមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញមានឧបករណ៍ ឆ្កឹះគាស់សោមួយឈុត ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ជួល ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ០៣ នាក់ រួមមាន៖ ទី១-ឈ្មោះ ថែល សុខហុង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ទី២-ឈ្មោះ គីម ហួរ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិប៉ឺស ឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងទី៣-ឈ្មោះ ប៊ន ដារ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិទេពភារម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមប្រភពខាងលើ បានឱ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យទាំង ០៣ នាក់ បានយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1J-2118 របស់មិត្តភក្តិម្នាក់ នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយប្រាប់ម្ចាស់ថា យកទៅជិះទិញបាយ ប៉ុន្តែបែរជាយកទៅឌុបស្រីស្នេហ៍ដើរដេកផ្ទះសំណាក់បាត់មួយយប់ ព្រឹកឡើង យកទៅផ្ញើកន្លែងទទួលផ្ញើ ហើយនាំគ្នាទៅសម្ងំដេកក្នុងបន្ទប់ជួលបាត់ ទាំងមិនបានប្រាប់ម្ចាស់ ធ្វើឱ្យម្ចាស់ម៉ូតូជាមិត្តភក្តិភ័យខ្លាចចាញ់បោក រត់ទៅប្តឹងសមត្ថកិច្ចទាំងព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឱ្យជួយស្វែងរក ។

លុះដល់រសៀលថ្ងៃដដែល ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងសម្ងំដេកក្នុងបន្ទប់ ភ្លាមៗសមត្ថកិច្ច ឃាត់ខ្លួនសាកសួរ និងឆែកឆេរ រកឃើញមានឧបករណ៍គាស់ឆ្កឹះសោ ទើបឃាត់នាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ ទើបដឹងរឿងម៉ូតូមិនឆបោកអ្វីទេ ក្រោយពីជិះហើយយកទៅផ្ញើទុក ហើយឡើងទៅសម្ងំដេក តែពាក់ព័ន្ធនឹងសម្ភារៈសោ ឧបករណ៍ ឆ្កឹះសោ ជនសង្ស័យសារភាពថា ពួកគេទាំង ០៣ នាក់ ធ្លាប់ធ្វើសកម្មភាពឆ្កឹះសោតាមបន្ទប់ជួល និងលួចទ្រព្យសម្បត្តិ ។

ជនសង្ស័យទាំង ០៣ នាក់ ផ្អែកលើចម្លើយសារភាព និងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ។ ចំណែកម៉ូតូ ០១ គ្រឿងខាងលើ ពុំមានពាក់ព័ន្ធ ហើយម្ចាស់សុំយកទៅប្រើប្រាស់វិញ ដោយមិនប្តឹងផ្តល់អ្វីឡើយ ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages