នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូគេជិះ ហើយយកទៅបាត់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, June 4, 2024

នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូគេជិះ ហើយយកទៅបាត់

(បាត់ដំបង) ៖ ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ២៥ នាទី ទើបកំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ង់ ពឿន នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣ ៖ ៣០ នាទី មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូជិះយកទៅបាត់) មួយកើតឡើង ដោយជនសង្ស័យឈ្មោះ ប៉ង់ ពឿន ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ឈ្មោះ ហ៊ីង ភិរិន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL-9685 ជិះយកទៅបាត់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages