ឃាត់ខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបាវិត - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, June 2, 2024

ឃាត់ខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបាវិត

(ស្វាយរៀង) ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជាលទ្ធផល សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧ នាក់ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១២ កញ្ចប់ (ធំ ១កញ្ចប់) ទម្ងន់សរុប ១០០៣,១៣ក្រាម, ថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន ១៩ គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន ០១ គ្រឿង, ទូរសព្ទដៃ ០៩ គ្រឿង, រថយន្ត ០១ គ្រឿង , ម៉ូតូ ០២ គ្រឿង, លិខិតឆ្លងដែន ០៤ ក្បាល, ប្រាក់ដុង ១,២០០,០០០ ដុង, ប្រាក់ដុល្លារ ២២០ ដុល្លារ, ប្រាក់រៀល ១៩០.០០០ រៀល, គ្រឿងអលង្ការ ព្រមទាំងឧបករណ៍ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages