បំណែកសាច់បង្កកជិត ៩០០គីឡូក្រាម ដែលជាទំនិញហាមឃាត់នាំចូល ត្រូវបានដុតកម្ទេចចោល ក្រោយបង្ក្រាបបានពេលដឹកជញ្ជូនតាមរថយន្ត លាក់បង្កប់ក្នុងបន្លែ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, May 30, 2024

បំណែកសាច់បង្កកជិត ៩០០គីឡូក្រាម ដែលជាទំនិញហាមឃាត់នាំចូល ត្រូវបានដុតកម្ទេចចោល ក្រោយបង្ក្រាបបានពេលដឹកជញ្ជូនតាមរថយន្ត លាក់បង្កប់ក្នុងបន្លែ

(ភ្នំពេញ) ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពេីរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ៨៧៧ គីឡូក្រាម ដែលត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង លាក់បង្កប់ក្នុងបន្លែ នាំចូលតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល។

យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះថា បំណែកសាច់បង្កកទាំងនោះ រួមមាន៖

១- ឆ្អឹងជំនីក្របីបង្កក ១០០ គីឡូក្រាម

២- ភ្លៅមាន់បង្កក ១១៩ គីឡូក្រាម

៣- សាច់ក្របីបង្កក ១១០ គីឡូក្រាម

៤- ស្លាបមាន់បង្កក ៣០៦ គីឡូក្រាម

៥- សាច់ឆ្អឹងជំនីជ្រូកបង្កក ២៤២ គីឡូក្រាម ៕












No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages