សមត្ថកិច្ចខេត្តសៀមរាប ស្ទាក់ឃាត់រថយន្តបាឡែនមួយគ្រឿង ពេលពិនិត្យឃើញដឹកសុទ្ធតែឈើ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, May 22, 2024

សមត្ថកិច្ចខេត្តសៀមរាប ស្ទាក់ឃាត់រថយន្តបាឡែនមួយគ្រឿង ពេលពិនិត្យឃើញដឹកសុទ្ធតែឈើ

(សៀមរាប) ៖ រថយន្តកាមរីបាឡែន ០១ គ្រឿង ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើ ដោយមានការសង្ស័យក៏ដេញតាម ស្ទាក់ឃាត់បាន និងពិនិត្យមើលឃើញសុទ្ធតែឈើពេញរថយន្ត ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវប្រឡាយ ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

រថយន្ត ០១ គ្រឿង ខាងលើ ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B-0065 ម្ចាស់អ្នកបើកបរឈ្មោះ រីន ដឹកឈើពេញរថយន្ត ចេញពីទឹកដីខេត្តព្រះវិហារ យកទៅចែកចាយ នៅក្នុងសៀមរាប ។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា រថយន្ត ០១ គ្រឿង ខាងលើ ព្យាយាមបើកគេចពីកម្លាំងសមត្ថកិច្ច សង្ស័យកម្លាំងដេញតាមស្ទាក់ឃាត់ ពិនិត្យមើលជាក់ស្តែង ដឹកឈើពេញរថយន្ត ។

ក្រោយឃាត់បានរថយន្ត ០១ គ្រឿងខាងលើ ត្រូវបានបាននាំយកទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages