(ភ្នំពេញ) ៖ មន្ត្រីនាយកដ្ឋានពន្ធនាគារម្នាក់ ខណៈជិះម៉ូតូចេញពីផ្ទះទៅកន្លែងធ្វើការ ត្រូវរថយន្តបែនដឹកខ្សាច់ធន់ធំបត់ចូលដេប៉ូបុក និងកិនអូសទាំងម៉ូតូ និងមនុស្ស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ ៖ ១០ នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ទល់មុខច្រកចូលដេប៉ូខ្សាច់មួយកន្លែង តាមបណ្ដោយផ្លូវ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សួង សុភ័ក្រ ភេទប្រុស អាយុ ៥៥ ឆ្នាំ ជាមន្ត្រីវរអគ្គានុរក្សថ្នាក់លេខ២ ឋានៈ ប្រធានផ្នែក នៃពន្ធនាគារខេត្តកណ្ដាល មានស្រុកកំណើតនៅភូមិអន្លង់រមៀតខាងជើង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ដោយឡែកអ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ នៅពេលបង្កគ្រោះហើយ បានរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះ បានជិះម៉ូតូម៉ាក ZUSUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3080 បានជិះចេញពីផ្ទះទៅម្ដុំព្រែកប្រា ក្នុងគោលបំណងទៅប្រចាំការនៅពន្ធនាគារខេត្តកណ្ដាល ដោយបានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តប្រភេទបែនដឹកខ្សាច់ម៉ាក DAEWOO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3F-8731 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ហើយបួងចង្កូតបត់ចូលដេប៉ូខ្សាច់ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក និងកិនអូសម៉ូតូ ទាំងមនុស្សពីក្រោមរថយន្ត ដែលធ្វើឱ្យជនរងគ្រោះជាអ្នកជិះម៉ូតូ គាប់ជាប់ក្រោមកង់រថយន្តខាងក្រោយ ស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ។
ក្នុងហេតុការណ៍នេះដែរ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនដោយបន្សល់ទុករថយន្តកិនជាប់មនុស្ស និងម៉ូតូ នៅទីតាំងកើតហេតុ ។
ពាក់ព័ន្ធករណីនេះដែរ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងទាក់ទងសាច់ញាតិ ឱ្យមកកន្លែងកើតហេតុ ដើម្បីទទួលសពយកទៅធ្វើបុណ្យផងដែរ ។
បន្ទាប់ពីទាក់ទងសាច់ញាតិបានហើយ សាច់ញាតិក៏បានមកដល់និយាយទាំងទ្រហ៊ោយំ ថា ជនរងគ្រោះទើបជិះម៉ូតូចេញពីផ្ទះនៅម្ដុំព្រែកប្រា គោលបំណងទៅប្រចាំការនៅពន្ធនាគារខេត្តកណ្ដាល ក៏ទទួលដំណឹងមកថាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតបែបនេះតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញសម្រេចធ្វើលិខិតប្រគល់សពជនរងគ្រោះឱ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយទាំងអស់ ត្រូវបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដំណោះស្រាយតាមនីតិវិធីច្បាប់ ៕
Wednesday, May 8, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
មន្ត្រីនាយកដ្ឋានពន្ធនាគារខេត្តកណ្តាលម្នាក់ ជិះម៉ូតូទៅប្រចាំការ ស្រាប់តែជួបគ្រោះអកុសលតាមផ្លូវ
មន្ត្រីនាយកដ្ឋានពន្ធនាគារខេត្តកណ្តាលម្នាក់ ជិះម៉ូតូទៅប្រចាំការ ស្រាប់តែជួបគ្រោះអកុសលតាមផ្លូវ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment