ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះពលរដ្ឋរលំ និងប៉ើងដំបូល ១៨ខ្នងផ្ទះ នៅស្រុកថ្មពួក - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, May 6, 2024

ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះពលរដ្ឋរលំ និងប៉ើងដំបូល ១៨ខ្នងផ្ទះ នៅស្រុកថ្មពួក

(បន្ទាយ​មាន​ជ័យ) ៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ប៉ះពាល់​ ០២​ឃុំ ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រលំ និង​ប៉ើង​ដំបូលផ្ទះ​ ចំនួន​ ១៨​ខ្នង​ផ្ទះ ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ស្រុក​ថ្មពួក ។

លោក អែម សុខា អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​ថា ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ប៉ះពាល់​ ០២​ឃុំ និង​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រលំ​ទាំងស្រុង និង​ប៉ើង​ដំបូល​អស់​ ចំនួន ​១៨​ខ្នង ​ក្នុង​នោះ​មាន​ឃុំ​គំរូ ប៉ះពាល់​ ចំនួន​ ០៦​ខ្នង និង​ឃុំ​ថ្មពួក ​ប៉ះពាល់​ ១២​ខ្នង​ ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​មាន​បាក់ និង​រលំ​ទាំងស្រុង​ ០៨​ខ្នង​ផ្ទះ រង​ខូចខាត​គោ​យន្ត​កន្ត្រៃ​ ០១​គ្រឿង ​ដែល​ផ្ទះ​រលំ​សង្កត់ ។

លោក​ បាន​បញ្ជាក់​ថា ភ្លៀង​ធ្លាក់​មួយ​ធំ​រយៈពេល​ជាង​ ០១​ម៉ោង​ ក្រប​ដណ្តប់​ ០២​ឃុំ មាន​ឃុំ​គំរូ និងឃុំ​ថ្មពួក ដែល​មាន​ភ្លៀង​ធ្លាក់ ចាប់ពី​ម៉ោង​ ០៣​ រហូត​ដល់​ម៉ោង​ ០៤​ល្ងាច ហើយ​មាន​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ ០២​ឃុំ ចំនួន​ ១៨​ខ្នង​ផ្ទះ ដែល​រលំ​ និង​ប៉ើង​ដំបូល និង​ជញ្ជាំង​បណ្តាល​ខូចខាត ។

លោក អែម សុខា បាន​បញ្ជាក់​ថាទៀតថា ក្រោយ​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ ០២​ឃុំ ស្រុក​ថ្មពួក លោក​ និង​មន្ត្រី​ក្រោម​ឱវាទ ​រួម​ជាមួយ​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក និង​កម្លាំង​នគរបាល​ស្រុក កម្លាំង​រាជ​អាវុធហត្ថ​ស្រុក ​បាន​ចុះ​ទៅ​ពិនិត្យ និង​ជួយ​រុះរើ​រៀបចំ​ទុកដាក់​សម្ភារៈ ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជិត​ ២០​ខ្នង​ផ្ទះ​ អាច​ព្រឹក​ឡើង​សុំ​កម្លាំង ​ចុះ​ជួយ​អន្តរាគមន៍​ជួសជុល​ឡើង​វិញ ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages