(បាត់ដំបង) ៖ ប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ភ្លាមៗតែម្ដង ។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យ ប្រទះឃើញគ្រាប់ ចំនួន ២៥៣គ្រាប់ ក្នុងនោះរួមមាន៖-គ្រាប់បែកដៃ ចំនួន ០៤ គ្រាប់ (ចិន)
-គ្រាប់ AK 47 ចំនួន ២២០គ្រាប់
-គ្រាប់ 60 មីលីម៉ែត្រ ចំនួន ០១គ្រាប់
-គ្រាប់ 80 មីលីម៉ែត្រ ចំនួន ០១គ្រាប់
-គ្រាប់ 100 មីលីម៉ែត្រ ចំនួន ០១គ្រាប់
-គ្រាប់ 120 មីលីម៉ែត្រ ចំនួន ២៦គ្រាប់ ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ទ្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកម្ទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកភ្នំព្រឹក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕
No comments:
Post a Comment