កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ ពាក់ព័ន្ធករណីឆក់ការបូប និងទូរសព្ទ ។
ជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន ៖ ទី១-ឈ្មោះ វ៉េត សីហា ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ឈុត បញ្ញា ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣-ឈ្មោះ ផៃ ភារម្យ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សម្ភារបាត់បង់៖ ទូរសព្ទដៃម៉ាកអាហ្វូន ៧ផ្លើស ពណ៌ខ្មៅ, លុយចំនួន ២០០.០០០ រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
វត្ថុតាងចាប់យក៖ កាបូបលុយ ពណ៌សូកូឡា, ប័ណ្ណចាក់វ៉ាក់សាំង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប័ណ្ណសមាជិក ប.ស.ស និងម៉ូតូ ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment