សមត្ថកិច្ចឃាត់ខ្លួននាយករងសាលាឋមសិក្សាម្នាក់ ករណីរំលោភកូនសិស្សរហូតបានសម្រេច ១៣ដង ជាថ្នូរ​​​នឹង​ពិន្ទុ​​ល្អ ចំណាត់​ថ្នាក់ខ្ពស់​​ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, May 25, 2024

សមត្ថកិច្ចឃាត់ខ្លួននាយករងសាលាឋមសិក្សាម្នាក់ ករណីរំលោភកូនសិស្សរហូតបានសម្រេច ១៣ដង ជាថ្នូរ​​​នឹង​ពិន្ទុ​​ល្អ ចំណាត់​ថ្នាក់ខ្ពស់​​

(​បន្ទាយ​មាន​ជ័យ) ​៖ ​​នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រីសិស្សសាលា អាយុ ១២ ឆ្នាំ បានសម្រេចរហូតដល់ ១៣ ដង ជាថ្នូរនឹងការដាក់ពិន្ទុល្អ ចំណាត់ខ្ពស់ និងឱ្យជាប្រាក់ ចំនួន ០៩ ម៉ឺនរៀល ។

លោក​វរសេនីយ៍ទោ ឈឿ​ន គឹ​ម​ឈុ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ឱ្យដឹងថា ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មន្ត សុ​មិត្ត ភេទ​ប្រុស​ អាយុ​ ៥៣ ​ឆ្នាំ ​(​ជា​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​)​​​ រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ដែល​ចោទប្រកាន់​ពី​បទ​ «រំលោភ​សេព​សន្ថវៈ» លើ​ក្មេង​ស្រី​រង​គ្រោះម្នាក់ ​​អាយុ​ ១២​ ឆ្នាំ ​(​ជា​សិស្ស​ថ្នាក់​ទី​៦) ​។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អ​នី​ត​ជន​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ឱ្យដឹងថា ​​ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ទឹម ញ៉ា​ន ភេទ​ប្រុស ​អាយុ ​៦២ ​ឆ្នាំ ​បាន​ប្តឹង​ឈ្មោះ មន្ត សុ​មិត្ត ភេទ​ប្រុស​ អាយុ​ ៥៣ ​ឆ្នាំ ​(​មុខ​របរ​ជា​នាយករង​សាលា​បឋម​សិក្សា​ថ្មពួក​)​ រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ពី​បទ​លួង​ចៅស្រី​របស់​គាត់​​ មាន​អាយុ​ ១២​ ឆ្នាំ ​រៀន​ថ្នាក់​ទី​៦​ សា​លាប​ឋ​សិក្សា​ថ្មពួក ​ដែល​ឪពុក​ធ្វើ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​រស់នៅ​ជាមួយ​លោកតា​ និង​លោកយាយ​ ។

លោកស្រី​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ថា ការប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​ «សេព​ស​ន្ទ​វៈ​» បាន​សម្រេច​ ចំនួន​ ១៣ ​ដង ​ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២៤ ​រំលោភ​បាន​សម្រេចរហូត ចំនួន ០​៦​ ដង​ នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២៤ រំលោភ​បាន​ ចំនួន ០​៧ ​ដងទៀត ​ដែល​ទូរសព្ទ​ណាត់​ទៅ​រំលោភ​ក្នុង​បណ្តា​ល័យ​សាលា​បឋម​សិក្សា​ថ្មពួក​ ដែល​ថ្នូរ​នឹង​ពិន្ទុ​ល្អ ចំណាត់​ថ្នាក់ខ្ពស់ និង​ដោយឱ្យ​លុយ​ សរុប​ ០៩​ ម៉ឺន​រៀល​ទៀតផង ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​អាណា​ព្យា​បាល​ជន​រង​គ្រោះ​ កម្លាំង​អធិការ​នគរបាល​ស្រុក​ថ្មពួក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

ក្នុងនោះខាងដើមបណ្តឹង​ ប្តឹង​ទាមទា​រសំណងជំងឺចិត្ត​ជា​ទឹកប្រាក់​ ចំនួន ០​៦​ ម៉ឺន​ដុល្លា​រ និង​ឱ្យច្បាប់ចាត់ការ​តាម​នីតិវិធីច្បាប់៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages