(ព្រះសីហនុ) ៖ ករណីឆេះរថយន្ត ០១ គ្រឿងទៀត ស្ថិតនៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យឆេះម៉ត់សល់តែគ្រោងឆ្អឹង ។
យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ៖ នៅវេលាម៉ោង ០៦ ៖ ២០ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្ត ០១ គ្រឿង នៅតាមបណ្ដោយផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមានម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទប្រុស ជនជាតិខ្មែរ ។ប្រភពបន្តថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តភ្លើង ក្នុងរថយន្តបង្កជាអគ្គិភ័យតែម្តង ។ ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ។ តែយ៉ាងណា ពុំមានមនុស្សណាម្នាក់ត្រូវរងរបួស ឬស្លាប់នោះទេ ។
ប្រភពខាងលើ បន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកងកម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ពុំបានចេញរថយន្តអន្តរាគមន៍ពន្លត់ទេ ដោយមូលហេតុពុំបានទទួលពត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន ៕
No comments:
Post a Comment