ស្ត្រីពីរនាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកទឹកកក បណ្ដាលឱ្យស្លាប់ភ្លាមៗ គួរឱ្យរន្ធត់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, May 23, 2024

ស្ត្រីពីរនាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកទឹកកក បណ្ដាលឱ្យស្លាប់ភ្លាមៗ គួរឱ្យរន្ធត់

(កំពង់ចាម) ៖ ស្ត្រីចំនួន ០២ នាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកទឹកកក បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុគួរឱ្យរន្ធត់ ។

ហេតុការណ៍នេះ បានកើតឡើង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១១ ព្រឹក លើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែត្រលេខ ៦៧ - ៦៨ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

នៅកន្លែងកើតហេតុគេបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-1221 បើកបរដោយឈ្មោះ ហ៊ន់ សម្បត្តិ ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងពោធិ៍ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមដំណើរជាមួយឈ្មោះ ចេង រ៉ា ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិត្រពាំងឫស្សី ឃុំស្រុកជាមួយគ្នា ដែលមានទិសដៅពីលិចទៅកើតស្របទិសគ្នា បានបុកប៉ះពីក្រោយជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទឹកកក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-7894 អ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ) ដែលឈប់នៅលើចិញ្ចើមមផ្លូវ ។

ប្រភពពត៌មាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យស្លាប់មនុស្សស្រី ០២ នាក់ (អ្នកបើកបរម៉ូតូ) និងអ្នករួមដំណើរជាមួយ មូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages