សមត្ថកិច្ចឃាត់ខ្លួន យាយ ម៉ា និងតា សុខ យឿន ពាក់ព័ន្ឋទៅនឹងករណីកាប់ទន្ទ្រានព្រៃដីរដ្ឋធ្វើកម្មសិទ្ធិ នៅខេត្តស្ទឹងត្រែង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, May 3, 2024

សមត្ថកិច្ចឃាត់ខ្លួន យាយ ម៉ា និងតា សុខ យឿន ពាក់ព័ន្ឋទៅនឹងករណីកាប់ទន្ទ្រានព្រៃដីរដ្ឋធ្វើកម្មសិទ្ធិ នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ចេញកម្លាំងអន្តរាគមន៍ពិសេស ប្រតិបត្តិការណ៍បង្ក្រាបទ្រង់ទ្រាយធំ ដឹកនាំដោយលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមានងារជាប្រធានក្រុមអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្ត្រីផង ចុះផ្ទាល់ដល់ទីតាំង និងបានចាប់ខ្លួនមេខ្លោងគ្រាក់ៗជាបន្តបន្ទាប់ លើកនេះចាប់ជាប់មិនលែងដូចមុនៗឡើយ ហើយអ្នកស្ទឹងត្រែងសម្តែងការកោតសរសើរសាទរជាខ្លាំង ចំពោះប្រតិបត្តិការណ៍នេះ ។

យាយ ម៉ា និងតា សុខ យឿន ហៅតាជ័យសែន រួមជាមួយបក្ខពួកដែលធ្លាប់អួតក្តែងៗថា មានដីគ្រប់កន្លែងរាប់រយរាប់ហិតា កែនកម្លាំងកាប់ឆ្ការគ្មានត្រាប្រណី ឥឡូវត្រូវបណ្តាសារម្ចាស់ព្រៃ ចាប់ចេញពីព្រៃមកដេកក្នុងគុកហើយ ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន កន្លងមកមានភាពល្បីល្បាញក្នុងការដោះស្រាយបញ្ហាក្រៅប្រពន្ធ័តុលាការជាច្រើនរឿងរាប់មិនអស់ ឥឡូវកំពុងតែទទួលបានការគោរពស្រឡាញ់ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅស្ទឹត្រែងយ៉ាងខ្លាំងក្លា បន្ទាប់ពីហ៊ានចាប់ខ្លួន យាយ ម៉ា និង សុខ យឿន ហៅតាជ័យសែន រួមជាមួយបក្ខពួកជាច្រើននាក់ទៀត ។

តាមប្រភពព័ត៌មានពីមន្ទីរបរិស្ថានខេត្តបញ្ជាក់ថា ប្រតិបត្តិការនេះ ដកហូតដីបានជាង ៧០០០ហិកតាមកវិញ និងទប់ស្កាត់ការដែលជនល្មើសត្រៀមកាប់បន្តជាង ៥០០០ ហិកតា ទៀត ។

ក្នុងនាមប្រជាពលរដ្ឋ សូមគោរពអរគុណសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចេញកណ្តាប់ដៃដែក ចុះបង្ក្រាប ដើម្បីយកមករក្សាជាសម្បត្តិរដ្ឋវិញ ហើយក៏សូមគាំទ្រឱ្យមានវិធានការបន្ត បង្ក្រាបកន្លែងផ្សេងៗទៀត ដែលកំពុងរងការកាប់បំផ្លាញយ៉ាងអាណាធិបតេយ្យ ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages