ពិតជារន្ធត់ណាស់! ពីរនាក់ម្តាយកូន ជិះម៉ូតូចាប់ហ្វ្រាំង អូសដួលធ្លាក់កូនស្រីអាយុ ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនខ្ទេចក្បាល - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, May 28, 2024

ពិតជារន្ធត់ណាស់! ពីរនាក់ម្តាយកូន ជិះម៉ូតូចាប់ហ្វ្រាំង អូសដួលធ្លាក់កូនស្រីអាយុ ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនខ្ទេចក្បាល

(ភ្នំពេញ) ៖ ស្ត្រីម្នាក់បានជិះម៉ូតូទៅបង្រៀនសិស្ស ខណៈដល់រនាំងការដ្ឋាន បានចាប់ហ្វ្រាំងអូសដួលធ្លាក់កូនស្រីអាយុ ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនខ្ទេចក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្តាយបានរងរបួសស្រាល ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ ៖ ០៥ នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះ ឈ្មោះ អ៊ែល អាប់ភីហ្គែលម៉ាលីស អាយុ៤ឆ្នាំ (ស្លាប់) ។ ចំណែកម្តាយ ឈ្មោះ សោម ម៉ារី អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន សាលាអង្គការ (រងរបួសស្រាល) មានប្តីជាអនិកជនខ្មែរ-អារ៉ាប់ មានកូនចំនួន២នាក់ (ប្រុស ១នាក់ ស្រី ១នាក់) ។

ក្មេងស្រីរងគ្រោះជាកូនទី២ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅក្នុងបូរីផារី ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីស្ត្រីជាម្តាយក្មេងរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុគាត់ជិះម៉ូតូ ម៉ាកកូនទារ ពណ៌ប៉ារ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1IH-3252 ឌុបកូនស្រី ឆ្ពោះទៅបង្រៀននៅសាលាអង្គការ ដោយជិះម៉ូតូតាមបណ្តោយផ្លូវកប់ស្រូវពីជើងទៅត្បូង ខណៈទៅដល់ចំណុចកើតហេតុ មានរនាំងការដ្ឋានខាងមុខ ក៏ចាប់ហ្វ្រាំង ស្រាប់តែដួលអូសធ្លាក់កូនស្រីចូលកុងតឺន័រ ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1565 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-0575 កំពុងបើកបរពីជើងទៅត្បូងស្របទិសគ្នា កិនខ្ទេចក្បាល ហើយរថយន្តបន្តបើកទៅមុខ បានចម្ងាយជាង ១០០ ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ខ្លួនបានទាំងអ្នកបើកបរ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ប្រគល់សពក្មេងរងគ្រោះជូនក្រុមគ្រួសារ ។ រីឯរថយន្ត និងអ្នកបើកបរ ម៉ូតូជនរង្គ្រោះ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ចែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages