កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនយុវជន ២នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់យុវជនវ័យ ១៤ឆ្នាំម្នាក់ នៅខេត្តក្រចេះ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, May 27, 2024

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនយុវជន ២នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់យុវជនវ័យ ១៤ឆ្នាំម្នាក់ នៅខេត្តក្រចេះ

(ក្រចេះ) ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនយុវជន ០២ នាក់ ដែលជាជនដៃដល់ កាប់សម្លាប់យុវជនវ័យ ១៤ ឆ្នាំម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ខណៈម្នាក់ទៀតកំពុងគេចខ្លួន ។

យុវជនដែលជាជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ និងត្រូវបានឃាត់ខ្លួនមានឈ្មោះ ខុម មេសា ភេទប្រុស អាយុ ១៥ ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុចភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ និងឈ្មោះ យ៉ាន់ ទូច ភេទប្រុស អាយុ ១៧ ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២២ ៖ ០០ នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្រុមជនដៃដល់ និងបក្ខពួក បានធ្វើសកម្មភាពពួនស្ទាក់ យកដាវកាប់ប្រហារលើជនរងគ្រោះឈ្មោះ ខុន ទិត្យថារ៉ាក់ ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំក្បាលខាងស្ដាំ បណ្ដាលឱ្យមានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលសាច់ញាតិជនរងគ្រោះ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

តាមចម្លើយសារភាពរបស់ជនដៃដល់ទាំង ០២ នាក់ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យពួកគេកាប់ទៅលើជនរងគ្រោះ គឺដោយសារតែក្រុមរបស់ជនរងគ្រោះ បានធ្វើសកម្មភាពគប់ដុំថ្មមកលើពួកគេមុន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ។ ចំណែកបក្ខពួកដែលគេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages