ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបទល្មើសជាក់ស្តែង ករណីលួចកាត់ខ្សែភ្លើង នៅខណ្ឌឫស្សីកែវ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, May 19, 2024

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបទល្មើសជាក់ស្តែង ករណីលួចកាត់ខ្សែភ្លើង នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីលួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង ១២ ៖ ១៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ព័ទ្ធរបង ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យមានឈ្មោះ ប៊ុន សុខឃុយ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ទី សារិទ្ធ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ក្នុងភូមិសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២៣ ៖ ៣០ នាទី ជនរងសង្ស័យបានចេញពីផ្ទះដើររកធ្វើសកម្មភាពលួច លុះដល់វេលាម៉ោង ១២ ៖ ១៥ នាទី ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យ បានធ្វើសកម្មភាពផ្លោះរបងចូលដីឡូត៍របស់ជនរងគ្រោះដែលទុកសម្ភារ:គ្រឿងសំណង់ ហើយលួចកាត់ខ្សែភ្លើងខាងលើ ។ ដោយជនរងគ្រោះដេកយាមនៅកន្លែងកើតហេតុ ឃើញបានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ច ឱ្យចុះជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ និងដកហូតបានវត្ថុតាងភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

សម្ភារ:ដកហូតបាន រួមមាន ៖ ខ្សែភ្លើងចំនួន ០៣ដុំ ១-ម៉ាកSQ-MM ទំហំ២x២,៥ ពណ៌ស ប្រវែង ១៥ម៉ែត្រ, ២-ម៉ាក HIGH SHIELD ទំហំ ៧៥ ពណ៌ខ្មៅ ប្រវែង ១២ម៉ែត្រ, ៣-ម៉ាក KEYSTONE ទំហំ២x៥ពណ៌ខ្មៅ ក្រហម លឿង ប្រវែង ៥០ ម៉ែត្រ (ជារបស់ជនរងគ្រោះ), កន្ត្រៃចំនួន ០១ (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌឬស្សីកែវ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages