សមត្ថកិច្ចចាប់បានឃាតករបាញ់អ្នកគ្រូពេទ្យ និងកូនស្រី ក្នុងមណ្ឌលសុខភាព នៅស្រុកអូររាំងបានហើយ!! - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, May 13, 2024

សមត្ថកិច្ចចាប់បានឃាតករបាញ់អ្នកគ្រូពេទ្យ និងកូនស្រី ក្នុងមណ្ឌលសុខភាព នៅស្រុកអូររាំងបានហើយ!!

(មណ្ឌលគិរី) ៖ សមត្ថកិច្ច​ស្រុក​អូរ​រាំង​ បាន​បំបែកសំណុំរឿង​ឃាតកម្ម​មួយ​ ដែល​បាន​កើតហេតុកាលពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​ ២៣ ៖ ​២០​ នាទី នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

តាមសេចក្តី​រាយ​ការ​ណ៍​ បាន​ឱ្យ​ដឹង​ថា ក្នុង​ករណី​ខាងលើ​នេះ ​មាន​ជន​រង​គ្រោះ​ចំនួន ០២​ នាក់ ទី១-ឈ្មោះ កែម កែវ​កន្និការ ភេទស្រី អាយុ ៣៨​ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិអណ្តូង​ក្រឡឹង ឃុំសែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ (​ស្លាប់​) ​និងទី២-ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ ០៦ ឆ្នាំ​ (​ត្រូវជា​កូន​សព​) ជនជាតិខ្មែរ មុខរបរសិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ​ខេត្តមណ្ឌលគិរី​ (​រង​របួស​ត្រូវ​ដៃ​ខាងឆ្វេង​) ។

សេចក្តី​រាយ​ការ​ណ៍ ​បន្ត​ថា ករណី​នេះ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ សុខា នុ​ត ភេទ​ប្រុស អាយុ ៤១ ​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដោយ​ប្រើ​អាវុធ AK 47 ០១ ​ដើម​ បង់​ចំនួន​មួយ និង​គ្រាប់​ចំនួន ០៦ ​គ្រាប់​ ។

យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​ បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០២៤ វេលា​ម៉ោង ​២៣​ ៖ ២០ នាទី ជន​ស្ស័​យ​ឈ្មោះ សុខា នុ​ត បាន​យក​កាំភ្លើង​ AK 47 ០១ ​ដើម​ ដែល​រើស​បាន​ក្នុង​ព្រៃ ដើរទៅ​រក​នារី​រង​គ្រោះ​នៅ​ប៉ុស្តិ៍​សុខភាព​អណ្ដូង​ក្រឡឹង មុន​នឹង​ចេញ​ទៅ​រក​ឆ្លុះ​សត្វ​ក្នុង​ព្រៃ​ ។

ពេល​ទៅ​ដល់​ប៉ុស្តិ៍​សុខភាព ​ដែល​នារី​រង​គ្រោះ​ត្រូវ​ប្រចាំការ​ជាមួយ​កូនស្រី កំពុង​ដេក​ក្នុង​បន្ទប់​ប៉ុស្តិ៍​សុខភាព​នោះ ជនសង្ស័យ​ទៅ​ដល់​ក៏​បាន​សួរនាំ​រឿង​​បាយហូប ហើយ​ក៏​ឈ្លោះប្រកែក​គ្នា​ (​ដោយ​អ្នក​ទាំង​ពីរ​ត្រូវជា​សង្សា​រនឹង​​គ្នា​)​ ។​

ការ​ឈ្លោះ​ទាស់​ទែង​គ្នា​មួយសន្ទុះ ស្រាប់តែ​ជន​បង្ក បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ ត្រូវ​ចំ​ក្បាល​សៀតផ្កា​ខាងស្ដាំ ធ្លាយ​ចេញ​ទៅ​ខ្នង ចំណែក​ក្បាល​គ្រាប់​បន្ត​ធ្លាយ​ត្រូវ​ចំ​ដៃ​កុមារី​រង​គ្រោះ​ឈ្មោះ ជូ សា​ណា ត្រូវជា​កូន​នារី​រង​គ្រោះ ចំ​កំភួនដៃ​ខាងឆ្វេង បណ្ដាល​ឱ្យ​រង​របួស​ ។

ក្រោយ​ជនសង្ស័យ​ឈ្មោះ សុខា នុ​ត បានបាញ់​សម្លាញ់​នារី​រង​គ្រោះ ក៏​បាន​បាញ់​ខ្លួនឯង​ចំនួន​ ០២ ​គ្រាប់ តែ​ដោយសារ​គ្រាប់​មិន​ផ្ទុះ ទើប​ជនសង្ស័យ​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ រហូត​ដល់​ព្រឹក​ឡើង​ម៉ោង ០៥ ៖ ៣០​ នាទី ​ថ្ងៃ​ទី​១៣ ខែឧសភា ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ដើម្បីចាត់ការតាម​និ​តិ​វិធីច្បាប់ ៕














No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages