ដុត​បំផ្លាញ​ចោល​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព ប្រមាណ​ជាង​ ១៧​តោន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, May 4, 2024

ដុត​បំផ្លាញ​ចោល​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព ប្រមាណ​ជាង​ ១៧​តោន

(​ភ្នំពេញ) ៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ដែល​ជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម និង​ជា​មន្ត្រី​អធិការកិច្ច​ផ្នែក​ម្ហូបអាហារ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល នូវ​ផលិតផល គ្រឿង​ឧបភោគ បរិភោគ​ខូច​គុណ និង​សាច់​បង្កក ​ចំនួន ១៧,៨៨០​គីឡូក្រាម ស្ថិត​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៤ ។

ផលិតផល ដែល​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព​ទាំងនោះ រួម​មាន ៖ ទឹកម្ទេស ទឹក​ស៊ី​អ៊ីវ​ខាប់ ទឹក​ប៉ៅ​ហ៊ឺ ប្រេងខ្យង ឈាម​ទា ជង្គង់​មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាត​ជ្រូក ពោះវៀន​ជ្រូក ។​ល​។

ផលិតផល ដែល​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សាច់​បង្កក​ខូចគុណភាព​ទាំងនោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ខិតខំ​ស្រាវជ្រាវ​រក​ឃើញ និង​ចាប់​បាន​ពី​ឈ្មួញ​ទុច្ចរិត ក្នុង​ខណ្ឌ​ ចំនួន​ ៣ រួម​មាន ៖ ខណ្ឌ​ច្បារ​អំពៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​កំ​បូល ។

គួរ​រំលឹក​ផង​ដែរ​ថា មន្ត្រី​ជំនាញ ក​.​ប​.​ប​. តែងតែ​ខិតខំ​ស្រាវជ្រាវ ការពារ និង​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​ដែល​ចរាចរ​លក់​នៅ​លើ​ទីផ្សារ ដើម្បី​ធានា​ការពារ​សុខុមាលភាព​បងប្អូន​ប្រជាពលរដ្ឋ ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​ទីផ្សារ និង​ធានា​ភាព​ស្មើគ្នា​ក្នុង​ធុ​រកិច្ច ៕













No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages