រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ខណៈពេលរថភ្លើងមកដល់បុក​ខ្ទេចមួយចំហៀង - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, May 17, 2024

រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ខណៈពេលរថភ្លើងមកដល់បុក​ខ្ទេចមួយចំហៀង

(ព្រះសីហនុ) ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំងកណ្ដាលអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​ ០៣​ ៖ ២៧ ​នាទី​ទៀបភ្លឺ ខណៈ​គ្រោះថ្នាក់​ចរ​ចរណ៍​រវាង​រថភ្លើង និង​រថយន្តបើក​ឆ្លងកាត់​ផ្លូវដែក បណ្ដាល​ឱ្យ​រថភ្លើង​បុក​ក្រ​ពិត​មួយ​ចំហៀងខាង​​​ឆ្វេង ធ្វើ​ឱ្យ​ខូច​​ខាត​ទាំងស្រុង​ទ្វារ​ទាំង​ពីរ ចំ​ណែក​​​ឯ​ម្ចាស់​រថយន្ត​មិន​មាន​គ្រោះថ្នាក់ និង​រង​របួស​​ធ្ងន់ធ្ងរ​នោះ​ទេ ។

យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បានឱ្យ​ដឹង​ថា កាលពី​វេលា​ទៀប​ភ្លឺ ស្ថិត​នៅ​ក្រុម​១២ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជិត​សាលា​បូ​រី​កម្មករ វេលា​ម៉ោង​ ០៣​ ៖ ​២៧​ នាទី មាន​រថយន្ត​ ០១ ​គ្រឿង​ ម៉ាក​ឡិច​ស៊ី​ស​ RX300 ដែល​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AV-3567 ពណ៌​ស បាន​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ឆ្លងកាត់​ផ្លូវដែក​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​បាន​រថភ្លើង​បើក​ចូល​ក្រុងព្រះសីហនុ បាន​មក​ដល់​ល្មមបុក​ពេញទំហឹង ។

ករណីនេះដែរ បន្ទាប់ពីកើតហេតុភ្លាម ម្ចាស់​រថយន្ត​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ ទុក​រថយន្ត​ក្រ​ពិត​មួយ​ចំហៀង​ចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើង​ដែល​​ឈប់​ នឹង​ត្រូវ​បាន​កម្លាំង​នគរបាល​ចរា​ចរណ៍ ចុះ​មក​ដល់​ធ្វើការ​វាស់វែង​ទៅ​តាម​នីតិវិធី រួច​ស្ទូច​យក​រថយន្ត​ចេញពី​ចំណុច​កើត​ហេតុ ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages