ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគម្រាម បង្ហោះរូបភាពអាក្រាតកាយ ប្រើអំពើហិង្សា និងគម្រាមសម្លាប់ និងគម្រាមយកលុយ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, May 3, 2024

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគម្រាម បង្ហោះរូបភាពអាក្រាតកាយ ប្រើអំពើហិង្សា និងគម្រាមសម្លាប់ និងគម្រាមយកលុយ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានចាត់ឱ្យលោកនាយការិយាល័យ​ ហាក់ លី ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបករណីគម្រាម បង្ហោះរូបភាពអាក្រាតកាយ ប្រើអំពើហិង្សា និងគម្រាមសម្លាប់ និងគម្រាមយកលុយ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។

ជនសង្ស័យមានឈ្មោះ សុខគា ឡៃសៀ ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕



No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages