សហគមន៍នេសាទស្រីចឹក អភិរក្សត្រីមេពូជក្នុងមួយឆ្នាំៗ ប្រមាណ៣០ ទៅ ៣៥តោន សម្រាប់ធនធានជលផលក្នុងបឹងទន្លេសាប - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, April 30, 2024

សហគមន៍នេសាទស្រីចឹក អភិរក្សត្រីមេពូជក្នុងមួយឆ្នាំៗ ប្រមាណ៣០ ទៅ ៣៥តោន សម្រាប់ធនធានជលផលក្នុងបឹងទន្លេសាប

(ពោធិ៍សាត់) ៖ សហគមន៍នេសាទស្រីចឹក ជាសហគមន៍មួយក្នុងចំណោមសហគមន៍នេសាទទាំង១០ នៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សហគមន៍នេសាទស្រីចឹកនេះ ឋិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានឲ្យដឹងថា សហគមន៍នេះបង្កើតឡើងនៅឆ្នាំ២០០៦ បច្ចុប្បន្នមានគណ:កម្មការគ្រប់គ្រងតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់ចំនួន១៣រូប ដោយធ្វើការល្បាតបណ្តាក់គ្នា។

សហគមន៍នេសាទស្រីចឹក លាតសន្ធឹងតាមដងព្រែកតាចាន់ មានប្រវែវជាង១គីឡូម៉ែត្រ លើផ្ទៃដីសរុបប្រមាណជាង៨ហិកតា ថែរក្សាអភិរក្សត្រីមេពូជគ្រប់ប្រភេទប្រមាណ៣០ទៅ៣៥តោន ក្នុង១ឆ្នាំៗ នៅរដូវត្រីពងត្រីមេពូជទាំងនោះបានកូនចៅរាប់ពាន់លានក្បាល ក្នុងបឹងទន្លេសាបទាំងមូល ព្រមទាំងមានប្រភេទសត្វល្មូននិងថនិកសត្វជាច្រើនប្រភេទផងដែរ។

លោក ឌុក សុខា បានបន្តថា ដោយសារការបម្រែបម្រួលអាកាសធាតុក្តៅខ្លាំងធ្វើឲ្យកម្ពស់ទឹកស្រកចុះលឿនអាចបង្ករផលប៉ះពាល់ ដល់ជម្រកត្រីក្នុងតំបន់អភិរក្ស ហើយម្យ៉ាងវិញទៀត តំបន់អភិរក្សត្រីមេពូជព្រែកតាចាន់សព្វថ្ងៃគោករាក់ជាអន្លើរៗផងដែរ ប្រសិនបើយើងពុំមានវិធានការជីកស្តារឲ្យបានជ្រៅទេនោះ។

លោកប្រធានសហគមន៍នេសាទស្រីចឹក បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធព្រមទាំងអង្កការដៃគួនានា សូមគៀងគរគម្រោងដើម្បីជីកស្តារតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់នេះឲ្យបានជ្រៅ ដើម្បីធានានូវនិរន្តភាពត្រីមេពូជបង្កើតកូនចៅបានច្រើនក្នុងបឹងទន្លេសាប។ ហើយលោកក៏សូមណូមពរដល់ប្រជានេសាទទាំងអស់ផងដែរ សូមចូលរួមគោរពច្បាប់ជលផល មិនត្រូវប្រើឧបករណ៍ខុសច្បាប់ និងចូលរួមថែរក្សាការពារតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់ និងតំបន់អភិរក្សត្រីមេពូជកន្លែងដ៏ទៃទៀត ដើម្បីបង្កើនធនធានជលផលក្នុងបឹងទន្លេសាបកាន់តែសម្បូរឡើងវិញ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages