(កណ្ដាល) ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ១០ នាទី នៅចំណុចឡឥដ្ឋ ភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យឈ្មោះ ផល្លា ទីណា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ សំដៅមកកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆុន លីន ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ ចំនួន ០៣ កាំបិត ត្រូវចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូមកពីទិញម្ហូប ។
វត្ថុតាងចាប់យក កាំបិតផ្គាក់ ផ្លែដែក ដងធ្វើពីឫស្សី ប្រវែង ០,៩៥ ម៉ែត្រ ។ រីឯមូលហេតុ ដោយសារជនសង្ស័យ ខឹងនឹងគ្រួសារជនរងគ្រោះ បានផ្តាច់ពាក្យពីខ្លួន ។បច្ចុប្បន្ន ជនសង្ស័យ រួមតាំងវត្ថុតាង ត្រូវសមត្ថកិច្ចសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment