ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និងចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ មិនដឹងថាកាប់បំផ្លាញព្រៃលិចទឹកអស់ប៉ុន្មានដើមទេ ព្រោះថាសម្រាសធំៗណាស់ អួនរាប់រយម៉ែត្រទើបដាក់ហ៊ុំព័ទ្ធបាន ហើយប្រើមធ្យោបាយមនុស្សជាច្រើននាក់ដើម្បីចាប់ត្រី។ ចំពោះបទល្មើសនេសាទទាំងអស់នេះ រលាយអស់ព្រៃលិចទឹកនិង ធនធានមច្ឆាជាតិចម្រុះទាំងតូចទាំងធំជាកជាមិនខាន។
បើតាមព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា បទល្មើសនេសាទសម្រាសបានដោយរលូនបែបនេះ ព្រោះតែមានអ្នករត់ការ រួមមាន៖១.ឈ្មោះយាយម៉ៅ ២.ឈ្មោះយាយថា នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ចំណែកឈ្មោះសូយ រត់ការសម្រាសច្រើនជាងគេ នៅក្នុងភូមិកាន្ធ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះដែរ។
ជាចុងក្រោយប្រជាពលរដ្ឋដែលស្នេហាលើវិស័យធនធានមច្ឆាជាតិសូមសំណូមពរទៅឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាដាក់កម្លាំងចុះស៊ើបអង្កេតលើបទល្មើសកាប់បំផ្លាញព្រៃឈើលិចទឹកដែលជាធនធានធម្មជាតិចម្រុះ យកមកជ្រុំជាដុំសម្រាសខ្នាតយក្សធំៗនេះ ទាន៕
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
No comments:
Post a Comment