បណ្តេញជនបរទេស ៣៣នាក់ ចេញពីកម្ពុជា និងមនុស្ស ៤នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីបង្ក្រាបក្លឹបកម្សាន្តមួយនៅកណ្តាលរាជធានីភ្នំពេញ ដោយរកឃើញថ្នាំញៀនជិត ៥គីឡូក្រាម - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 15, 2024

បណ្តេញជនបរទេស ៣៣នាក់ ចេញពីកម្ពុជា និងមនុស្ស ៤នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីបង្ក្រាបក្លឹបកម្សាន្តមួយនៅកណ្តាលរាជធានីភ្នំពេញ ដោយរកឃើញថ្នាំញៀនជិត ៥គីឡូក្រាម

(ភ្នំពេញ) ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង២:០០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត City of Starry Sky ដែលជាអតីតក្លឹបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រតិបតិការឆ្មក់បង្ក្រាប់នោះ កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើសទាំង ៤នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស ជនជាតិម៉ាឡេស៊ី ថ្ងៃខែឆ្នាំកំណើត ១៩៩៧ (អ្នកគិតលុយ), ឈ្មោះ YANG MING LIANG ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៥ (ជួញដូរ), ឈ្មោះ JIANG WEI ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៨៧ (ជួញដូរ) និងឈ្មោះ ZHANG YONG LIN ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤ (DJ)។

សម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន៣៥នាក់ (ស្រី ២០នាក់) ក្នុងនោះជនជាតិខ្មែរ ២នាក់ (ស្រី ១នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា, ជនជាតិចិន ១៥នាក់ (ស្រី ១៤នាក់) បណ្តេញចេញពីប្រទេសកម្ពុជា និងជនជាតិវៀតណាម ១៨នាក់ (ស្រី ៥នាក់) បណ្តេញចេញពីប្រទេសកម្ពុជា។

ដោយឡែកវត្ថុតាងចាប់យកបានរួមមាន សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(MDMA) ទម្ងន់ ៣គីឡូក្រាម និង ៩៨៤.៥២ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៧២៤.៩០ក្រាម។ សារធាតុញៀនសរុបទម្ងន់ជាង ៤គីឡូក្រាម និង ៧០៩.៤២ក្រាម៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages