ជនសង្ស័យឆក់ទូរសព្ទដៃពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ នៅខណ្ឌ៧មករា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 29, 2024

ជនសង្ស័យឆក់ទូរសព្ទដៃពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ នៅខណ្ឌ៧មករា

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ២១ ៖ ២៥ នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ​ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន ០២ គ្រឿង មានគ្នាចំនួន ០៤ នាក់ បានធ្វើសកម្មភាព​ឆក់​ទូរសព្ទពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូបានសម្រេច ។

ភ្លាម​នោះ កម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២ នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ (ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបាន ចំនួន ០២ នាក់ទៀត​ នៅចំណុចសួនច្បារវត្តបុទុមវត្តី​ ខណ្ឌដូនពេញ​ ។

ជនសង្ស័យទាំង ០៤ នាក់រួមមាន៖
១៖ ឈ្មោះ​ ឆៃ​ ហេងឡាយ ហៅ​ ហេង​ សុងទី អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបើក និងជាជនដៃដល់)
២៖ ឈ្មោះ​ សុខ​ សុវណ្ណរដ្ឋា អាយុ ១៤ ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកជិះពីក្រោយជនដៃដល់)
៣៖ ឈ្មោះ​ អូន​ សុខហ៊ួរ អាយុ ១៧ ឆ្នាំ មុខរបរលក់ផ្លែឈើ (ជាអ្នកបិទគូទ និងបានធាក់ជនរងគ្រោះបណ្តាលឱ្យដួល)
៤៖ ឈ្មោះ​ យ៉ាត​ រ៉ាយុទ្ធ អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកបិទគូទ) ។

សម្ភារៈដកហូត រួមមាន៖ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ​ 1KO-9481 (របស់ជនសង្ស័យ), ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1IP-8649 (របស់ជនសង្ស័យ) និងទូរសព្ទដៃ ម៉ាកអាយហ្វូន​ ពណ៌ខៀវ ចំនួន ០១ គ្រឿង (ជារបស់ជនរងគ្រោះ) ទូរសព្ទដៃនេះ កម្លាំងជំនាញបានប្រគល់ទៅឱ្យនារីជាជនរងគ្រោះវិញ ។

បច្ចុប្បន្ន ​កម្លាំងជំនាញ បាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តរតាមនីតិវិធី ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages