(ភ្នំពេញ) ៖ យោងតាមការឱ្យដឹងពីមន្រ្តីស៊ើបអង្កេត នៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយមន្រ្តីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែង លើប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថា បាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។
ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យឃើញថា ផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើម នៃផលិតផលឡើយ ។
ផ្អែកតាមលទ្ធផល នៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផលប្រហិតត្រីប្រាកិនចំនួន ២ ០០០ គីឡូក្រាម (ឬ២តោន) នេះ នៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
Tuesday, March 5, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ចាប់មិនចេះអស់សោះ! ប្រហិតសាច់ត្រីប្រាកិន ចំនួន ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល
ចាប់មិនចេះអស់សោះ! ប្រហិតសាច់ត្រីប្រាកិន ចំនួន ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment