រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យអ្នកសារព័ត៌មានគោរពវិជា្ជជីវៈ ដើម្បីបានឱកាសទទួលបានមេធាវីពីរាជរដ្ឋាភិបាលស្របច្បាប់ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, March 26, 2024

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យអ្នកសារព័ត៌មានគោរពវិជា្ជជីវៈ ដើម្បីបានឱកាសទទួលបានមេធាវីពីរាជរដ្ឋាភិបាលស្របច្បាប់

(ស្ទឹងត្រែង) ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពតាមវិជ្ជាជីវៈរបស់សារព័ត៌មាន ដើម្បីបានទទួលក្រុមមេធាវីពីរាជរដ្ឋាភិបាល ការពារច្បាប់ ក្នុងករណីផ្សាយព័ត៌មានទៅហើយមានគេប្តឹង ។

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងគ្រាដែលលោកចុះសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានក្នុងមន្ទីរព័ត៌មាន នៃខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរទៅលើក្រុមមន្ត្រីព័ត៌មានរបស់រដ្ឋថា មន្ទីរព័ត៌មានជាអង្គភាពមួយ ដែលជាសេនាធិការឲ្យក្រសួងព័ត៌មានផង និងជាសេនាធិការឲ្យរដ្ឋបាលខេត្តផង ជាមន្ទីរជំនាញមួយដែលជួយដល់រដ្ឋបាលខេត្ត និងជួយដល់មន្ទីរនានាដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ កន្លងទៅមន្ទីរព័ត៌មានបំពេញតួនាទីមិនទាន់បានល្អនៅឡើយទេ កន្លងការងាររបស់មន្ត្រីព័ត៌មានគឺធ្វើទៅតាមមន្ទីរមានត្រឹមតែការផ្សព្វផ្សាយគឺចប់ ប៉ុន្តែការជួយគិតគួរជួយរដ្ឋបាលខេត្តទៅលើវិស័យគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិគឺមិនទាន់មាន ដូច្នេះហើយបានជាក្នុងអាណត្តិទី៧នេះ យើងត្រូវរៀបចំជាយន្តការពង្រឹងកម្លាំងក្របខ័ណ្ឌរបស់មន្ទីរចំនួន៥នាក់ តាមគោលការណ៍របស់សម្តេចមហារបរវរអធិបតី ដើម្បីធ្វើការបណ្តុះបណ្តាល និងផ្តល់សម្ភាររបស់សម្តេចបវរធិបតីមានកុំព្យូទ័រ២គ្រឿង និងព្រីនធើដែលជារបស់ក្រួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីឲ្យអ្នកទាំង៥នេះ ធ្វើការងារជំនាញលើជំនាញដើម្បីជាសេនាធិការឲ្យរដ្ឋបាលខេត្ត។

លោកបន្តថា ដើម្បីបានមេធាវីការពារស្របច្បាប់ តើអង្គភាពនោះចុះបញ្ជីស្របច្បាប់ឬទេ បើអត់បានចុះបញ្ជីស្របច្បាប់ទេ យើងក៏មិនអាចផ្តល់មេធាវីបានទេ ។អ្នកសារព័ត៌មានត្រូវតែគោរពវិជ្ជាជីវៈ ផ្សាយកុំមួយបង្កាត់ កុំបង្ខូចអ្នកដទៃ ផ្សាយកុំបញ្ចេញទន្សនៈផ្ទាល់ខ្លួន បើចង់បញ្ចេញទ្សនៈផ្ទាល់ខ្លួន ត្រូវធ្វើបទវិចារណកថា ឬបទវិភាគ។

លោកនេត្រ ភក្រ្តា ក៏បានក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សាយពីកាតពិតជាក់ស្តែង កុំបិទបាំងដោយសារលុយកាក់ និងផ្តល់មេធាវីរបស់រាជរដ្ឋាភិបាលការពារថែមទៀត ចំពោះក្រុមអ្នកសារព័ត៌មានណាដែលគោរពត្រឹមត្រូវតាមវិជ្ជាជីវៈ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages