ចាប់ខ្លួនមុខសញ្ញាគាស់ឃ្លាំង ៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វារ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, March 9, 2024

ចាប់ខ្លួនមុខសញ្ញាគាស់ឃ្លាំង ៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វារ

(ភ្នំពេញ) ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាគាស់ឃ្លាំង ០៣ នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ នេះបើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ១៥ នាទី បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ត្រង់ចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស (គាស់ឃ្លាំង) តាមបណ្ដឹងរបស់ជនរងគ្រោះ ។

ជនសង្ស័យខាងលើ ទី១៖ ឈ្មោះ សេង កុសល ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទី២ ៖ ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិពាម សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៣៖ ឈ្មោះ អ៊ុយ ធារិន ភេទប្រុស អាយុ ៣៧ ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ដោយឡែក សម្ភារដកហូតរួមមាន ៖ កន្ដ្រៃកាត់ដែក ចំនួន ០១, ដងទាក់ឆ្កែ ចំនួន ០១, កន្ដ្រៃចំនួន ០២, ទុលឡាវីសចំនួន ០២, ដែកគាស់ចំនួន ០១, សោខ្វែង ចំនួន ០១, កូនកាំបិតរុញ ចំនួន ០១, ពិលចំនួន ០១, សោម៉ាឡេត ចំនួន ០១, ច្រវ៉ាក់ ចំនួន ០១, សោចំនួន ០១ និង PassApp ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KE-6646 ០១ គ្រឿង ។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលជំនាញ បាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្ម និងឈានដល់ការចាប់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ឈ្មោះ ឃិន សុឃាន អាយុ ៤១ ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦០អា ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរទិញ-លក់ អេតចាយ ។

បច្ចុប្បន្ន កម្លាំងជំនាញ បាននាំជនសង្ស័យខាងលើមកកាន់នាយកដ្ឋានធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages