ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, March 9, 2024

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច

(បន្ទាយមានជ័យ) ៖ នៅទី៨ ខែមីនា ឆ្នាំ២០២៤ វេលា​ម៉ោង​ ០៨ ៖ ៤៥​ នាទី​ មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅដំបូកស្រែ ស្ថិតក្នុងភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋ បានយកគ្រឿងចក្រទៅកាយដំបូកស្រែ ស្ថិតនៅភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងដំបូកស្រែរបស់គាត់ ដែលនៅសល់ពីសម័យសង្រ្គាម ពេលនោះកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​តាគង់​ បានចុះទៅដល់ទីតាំង ស្រាប់តែឃើញមានគ្រាប់ ម៉ាក អឹម៧៩ ( M79 ) ចំនួន ២៨ គ្រាប់ រុំជាមួយកៅស៊ូ និងអាវុធវែង CKC ចំនួន ០៣ ដើម ដែលមានគ្រាប់ច្រែះអស់ នៅខាងត្បូងភូមិ មានចម្ងាយ ០៥ គីទ្បូម៉ែត កម្លាំងប៉ុស្តិ៍ក៏បានទំនាក់ទំនង​ និងប្រគល់ឱ្យទៅជំនាញខាងស៊ីម៉ាក់ ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages