(កំពង់ឆ្នាំង) ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តតាមដីការរបស់អយ្យការអមតុលាការយោធា ឈានដល់ការចាប់ខ្លួនមនុស្ស ០៥ នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព ។
ជនត្រូវចោទ ចំនួន ០៥ នាក់ រួមមាន៖ ទី១-ឈ្មោះ ណែម សុផល អាយុ ៤៣ ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ ទី២-ឈ្មោះ អន សំណាង អាយុ ៣២ ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរលក់ដីឡូត៍ ទី៣-ឈ្មោះ ហឿន សីហា អាយុ ២១ ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរនិស្សិត ទី៤-ឈ្មោះ សាំង ស៊ីថា អាយុ ៣១ ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ និងទី៥-ឈ្មោះ យឹម យុទ្ធ អាយុ ៣៣ ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរជាងម៉ូតូ ។បច្ចុប្បន្ន ជនទាំង ០៥ នាក់ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមតុលាការយោធា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment