យុទ្ធនាការបង្ក្រាប បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានបន្តឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១.៤៥៤,៨៤ហិកតា និងបានឃាត់ខ្លួនមនុស្ស ១នាក់ បន្ថែមទៀត - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 22, 2024

យុទ្ធនាការបង្ក្រាប បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានបន្តឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១.៤៥៤,៨៤ហិកតា និងបានឃាត់ខ្លួនមនុស្ស ១នាក់ បន្ថែមទៀត

(ពោធិ៍សាត់) ៖ កម្លាំងចម្រុះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានបន្តសកម្មភាពបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ បានសម្រេចឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១.៤៥៤,៨៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន ១នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ។

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ កម្លាំងចម្រុះបានដកហូតម៉ាស៊ីនហាន់ដំឡូងមី ១គ្រឿង, រណារយន្តតូច ៥គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម, កាំបិតកកុក ៣គ្រឿង, រណាដៃ ១គ្រឿង និងឧបករណ៍ឆក់ត្រី ១គ្រឿង។ លើសពីនេះ ក្រុមសមត្ថកិច្ច បានរឹបអូសវត្ថុតាងនៅហ្នឹងកន្លែង រួមមានខ្ទមបណ្តោះអសន្នចំនួន ៣៩, ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, ដើមដំឡូងមី ១.១១០បាច់, ដើមចេក ២៣៧គុម្ព, ដើមក្រូច ១០០០ដើម, បង្គោលរបងថ្ម ១២ដើម និងបង្គោលរបងឈើ ២២៥ដើម។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍បង្ក្រាបទប់ស្កាត់បទល្មើស លួចកាប់ រុករានដី នៅក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិ បានចូលរួមពីកម្លាំងចម្រុះចំនួន ៧៨៩នាក់ រួមមាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃគណៈបញ្ជាការកងឯកភាពខេត្ត រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដើម្បីអនវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើ និងត្រូវបន្តទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ នៅគ្រប់ទីកន្លែងទូទាំងប្រទេស៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages