(សៀមរាប) ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ, ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)" តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ បទ “សម្អាតប្រាក់" តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន" តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣នាក់ ខាងលើជា បណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា សាលាដំបូងខេត្តសៀមរាបនឹងបន្ត ចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាបនឹងផ្តល់ព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី៕
Thursday, March 14, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
តុលាការខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍ ស្តីពីការឃុំខ្លួនឈ្មោះ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ទ្រីលាន ស៊ីធី វើលដ៍ ឯ.ក និងអ្នកពាក់ព័ន្ធពីរនាក់ទៀត
តុលាការខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍ ស្តីពីការឃុំខ្លួនឈ្មោះ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ទ្រីលាន ស៊ីធី វើលដ៍ ឯ.ក និងអ្នកពាក់ព័ន្ធពីរនាក់ទៀត
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment