សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់ឱ្យអស់ពីសមត្ថភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជា ខិតខំរៀនជំនាញណាមួយឲ្យចេះពិតប្រាកដ នោះនឹងមានឱកាសការងារកាន់តែច្រើន។ ការផ្តល់ការលើកទឹកចិត្តនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យឡាវប្រមាណ ៩៦នាក់ នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ។ ក្លឹបធុរកិច្ចកម្ពុជា ។
ជំនួបនោះ ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យនិស្សិតកម្ពុជាសិក្សានៅប្រទេសឡាវ បានជួបសុំការណែនាំអនុសាសន៍ និងនឹករលឹកចំពោះសម្តេចធិបតី។ ឯកឧត្តម ហ៊ុលក្រង ផាណង បានថ្លែងគោរពដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាកន្លងទៅបានយកចិត្តទុកដាក់ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសឡាវ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឲ្យនិស្សិត សិក្ខាកាមខ្មែរ និងក្លឹបធុរកិច្ចកម្ពុជាត្រូវចេះចាប់យកឱកាសនេះក្រេបយកចំណេះដឹង ។ សម្តេចធិបតីបានបន្តថា សំរាប់ទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវ ដើម្បីបើកច្រកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ។ ក្នុងន័យនេះសម្តេចធិបតីបានលើកឡើងថា ការបើកច្រកពីមេដឹកនាំប្រទេសជាការផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាក្នុងការទំនាក់ទំនងគ្រប់វិស័យ ដើម្បីរីកចំរើន។
សម្តេចធិបតី បានថ្លែងប្រាប់និស្សិត សិក្ខាកាម និងក្លឹបធុរកិច្ចថា តាមរយះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសឡាវ បានបង្កើនការហោះហើរ បង្កើនការតភ្ជាប់ ថ្ងៃក្រោយមានផ្លូវ hightway រវាងកម្ពុជា និងឡាវជាដើម។
សម្តេចធិបតីបានថ្លែងប្រាប់ដល់សិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ពិភពលោក និងកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។
សម្តេចធិបតី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយមិត្តឡាវ បង្កើតមិត្ត បង្ហាញវប្បធម៌ខ្មែរក្នុងកម្មវិធីនានា។ល៕
Tuesday, March 26, 2024
ទំព័រដើម
ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យនិស្សិតខ្មែរកំពុងរៀននៅឡាវ ត្រូវខិតខំរៀនជំនាញណាមួយឱ្យចេះពិតប្រាកដ នោះនឹងមានឱកាសការងារកាន់តែច្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យនិស្សិតខ្មែរកំពុងរៀននៅឡាវ ត្រូវខិតខំរៀនជំនាញណាមួយឱ្យចេះពិតប្រាកដ នោះនឹងមានឱកាសការងារកាន់តែច្រើន
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment