ក្រុម​ក្មេង​ទំនើង​ ៥នាក់​ មកលេងគីរីរម្យ លាក់ទុកអាវុធ​ (កាំបិត​, ដំបងដែក,​ ជំពាមកៅស៊ូគ្រាប់ដែក) ដាក់តា​មខ្លួន ត្រូវបានស​មត្ថកិច្ចនៅគោលដៅឃាត់ និងដក​ហូ​ត - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, February 12, 2024

ក្រុម​ក្មេង​ទំនើង​ ៥នាក់​ មកលេងគីរីរម្យ លាក់ទុកអាវុធ​ (កាំបិត​, ដំបងដែក,​ ជំពាមកៅស៊ូគ្រាប់ដែក) ដាក់តា​មខ្លួន ត្រូវបានស​មត្ថកិច្ចនៅគោលដៅឃាត់ និងដក​ហូ​ត

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ ៖ ០០ នាទី នៅចំ​ណុចផ្លូវចុះពីឧទ្យានជាតិគីរីរម្យ កម្លាំងអធិការ​ដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការស្ទាក់ឆែកឆេរ ក្រុមក្មេង​ ជាមុខស​ញ្ញាបង្កហិង្សាលើភ្នំគីរីរម្យ​ ចៃដន្យ​សមត្ថកិច្ច​បានត្រួតពិនិត្យម៉ូតូ ០៣ ​គ្រឿង​ មនុស្ស​ ០៥ នាក់​ និងឆែកឆេររកឃើញ​​ ជំពាមកៅស៊ូ ចំនួន ០​១​ ដំបងពីរកំណាត់ ចំនួន ០១ កាំបិតតាំងតោ​ ចំនួន ០២​ សង្ស័យបក្ខពួកជាមួយក្រុមជនបង្កហិង្សា​ ។

ក្រុមក្មេងទំនើងទាំង ០៥ នាក់ រួមមាន៖

១.ឈ្មោះ ខាំ ឈិត ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្រែព្រុំ ឃុំដំណាប់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល

២.ឈ្មោះ ភិន សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ

៣.ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ

៤.ឈ្មោះ ហឿន សុខហេង ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ

៥.ឈ្មោះ សន មករា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​ ។

បច្ចុប្បន្ន មនុស្សទាំង​ ០៥ នាក់ រួមជាមួយវត្ថុតាង ត្រូវ​បានឃាត់ ដើម្បីសាកសួរ​ និងចំណាត់ការ​តាមនីតិវិធី​ ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages