មានអាត្រាក់​ទរ័ និងអាប៊ុលជាច្រើនគ្រឿងកំ​ពុងតែឈូស​ឆាយដីព្រៃ របស់រដ្ឋ ​ដែលគ្រប់គ្រងដោយ រដ្ឋបាលព្រៃ​ឈេីស្រុកជីក្រែង ទាំង​យប់ទាំងថ្ងៃយ៉ា​ងរង្គោះរង្គៀលពេញព្រៃ ដោយមិនមា​នច្បា​ប់អនុញ្ញា​ត - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, February 13, 2024

មានអាត្រាក់​ទរ័ និងអាប៊ុលជាច្រើនគ្រឿងកំ​ពុងតែឈូស​ឆាយដីព្រៃ របស់រដ្ឋ ​ដែលគ្រប់គ្រងដោយ រដ្ឋបាលព្រៃ​ឈេីស្រុកជីក្រែង ទាំង​យប់ទាំងថ្ងៃយ៉ា​ងរង្គោះរង្គៀលពេញព្រៃ ដោយមិនមា​នច្បា​ប់អនុញ្ញា​ត

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ ក្រុមការងារ​សារព័ត៍មានជា​ច្រើនអង្គភា​ពដោយ​ទទួលបា​នដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នក​យា​មគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមា​នការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។

សូម្បីតែ​ពួកគាត់ទៅចំការឬទៅកាប់អុស​យកមកដុតក៏​គេមិនអោយទៅដែលដោយ និយាយ​ថា មិន​អោយ​ចូល បើចង់ចូលទាល់​តែជួបមេការរា​យការណ៍តាម អាយកូ​មជាមុនសិន ! ពួក​គាត់ប​ន្តថាជុំវិញ​បរិវេនទីតាំ​ងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។

បើយោងតាម​សម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោក​បានធ្វើដំណើរទៅមើលចំការក៏ត្រូវគេ​អោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទា​ល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។

ដោយ​មានការ ផ្ដល់ព័ត៌មានដូចខាងលើ​នេះនៅព្រឹកថ្ងៃពុធ ទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌​មានបានចុះទៅគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋហើយបានឃើញ សកម្មភា​ពដូចអ្វីដែលពួកគាត់ថាមែន?

នៅពេល​ទៅដល់ចំណុចខាងលើនោះមានអ្នកយាមផ្លូវចុះពីថ្នល់ ផ្លូវលំចុះទៅត្រពាំងរងាវ​កកមា​នចម្ងាយប្រហែល ៥ គីឡូម៉ែត្រទើបដល់ដីក្រុមហ៊ុនអ្នកយាម ពិតជាមិនអោ​យប្រ​ជាពល​រដ្ឋធ្វើដំ​ណើរទៅកាន់ចំណុចខាងលើពិតប្រាកដមែន !ហេតុអ្វីមិនទៅយាមឯបរិវេនដីក្រុមហ៊ុនទៅ? តើ ក្រុម​នេះឈ្មោះអ្វី? អ្នកយាមក្រវីតែក្បាលហើយឆ្លើយថាខ្ញុំអត់ដឹងទេ ? ហើយមេការដែ​លជាអ្នកកាន់អា​កូមនោះក៏មិនដឹ​ងឈ្មោះអ្វីដែរ? ។ពាក់​ព័ន្ធ​ករណី​ខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែងឬស្សី​បានឆ្លើយប្រាប់ដល់អង្គភាពយើងថា ចាំលោក ឲ្យកម្លាំងទៅពិនិត្យមើលព្រមទាំងលោកបូម៉េងទ្រី អភិបា​លស្រុកជីក្រែងបានប្រាប់មកអង្គភាពយើងថា គាត់មិនទាន់ដឹងថា ខាងគ្រឿង​ចក្រដែល​បានធ្វើការឈូសឆា​យនោះមានច្បាប់ទំលា​ប់យ៉ាងណាទេ?ពីព្រោះការទិញលក់នោះមានច្រើនគ្នា និងច្រើនម្ចាស់ ?

ទន្ទឹមនឹង​នេះដែរប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជ្រកក្រោមម្លប់សន្តិភា​ព ទូរទាំងព្រះរាជាណាចក្រ ដែលមាន​ភូមិ ឃុំ មានសុវត្ថិភា​ព ជាចម្បងហេតុ អ្វី ?ក្នុងឃុំល្វែ​ងឫស្សីមានរឿង​បែបនេះ​កើតឡើងតើក្រុម​ហ៊ុនកំពុងធ្វើអ្វីក្នុងចំណុចត្រពាំង រងាវកក និងត្រពាំងត្រាវធំ ទើបក្រុម​ហ៊ុនមិនឲ្យប្រ​ជាពលរដ្ឋចូលសូម្បីតែពួកគាត់ចូលទៅមើលស្រែចំការក៏មិនអោយចូលដែរ។

ជាចុងក្រោ​យប្រជា​ពលរដ្ឋសូមសំណូ​មពរឲ្យលោក អភិបាលស្រុកជីក្រែង និងមន្រ្តីកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធជុំវិញខេត្តសៀមរាបជាពិសេសមន្រ្តីអាវុធហត្ថទទួលទិសបង្រ្កាបបទល្មើសធនធានធម្មជាតិនិងលោក យុន ប្រុស ជាអាជ្ញាធរឃុំ ល្វែងឬស្សី មេត្តា បកស្រាយប្រាប់​ពួកគាត់ពីមូលហេតុ​ដែលក្រុមហ៊ុនមិនឱ្យពួកគាត់ចូលទៅកន្លែងទាំងនោះ ឲ្យបានច្បាស់លាស់ផង ?។តើ មាន អ្វី ជា អាថ៌កំបាំ​ងនៅក្នុងព្រៃ ត្រពាំងរងាវកក និងព្រៃត្រពាំងត្រាវធំ? តើទាំងនេះគឺជា ទង្វើរ របស់ម​ន្រ្តីគ្រាប់​ល្ពៅ មួយ ណា?បានជាមានការលាក់លៀមយ៉ាងដូច្នេះ ?

ជុំវិញករណីខា​ងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ប្រធានមន្ទីរក​សិកម្មខេត្តបា​នទេ?ដោយខលទៅលោកមិនចូល ៕

អង្គភា​ពយើ​ងខ្ញុំរង់ចាំការបំភ្លឺនូវព័ត៍មានខាងលើនេះជុំវិញមន្រ្តីពាក់រៀងរាល់ម៉ោងធ្វើការ! សូមអរគុណ







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages