ជាតិចិន ៣នាក់ និងអ្នកបើកបរម្នាក់ លួចឆ្លងដែនខុសច្បាប់ ក្នុងស្រុកឆែប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, February 23, 2024

ជាតិចិន ៣នាក់ និងអ្នកបើកបរម្នាក់ លួចឆ្លងដែនខុសច្បាប់ ក្នុងស្រុកឆែប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

(ស្ទឹងត្រែង) ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលមានព្រំប្រទល់ជាប់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី ០៣ នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសឡាវ រួចបញ្ជួនទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធី ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានឱ្យដឹងថា កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកឆែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង ២៤ ម៉ោង លើ ២៤ ម៉ោង លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រី ចំនួន ០៣ នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។

ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងប៉ុស្ដិ៍ត្រួតពិនិត្យ ក្នុងមូលដ្ឋានស្រុកឆែប កម្លាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនឹងរថយន្ត ០១ គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។

ជនសង្ស័យខាងលើ ទី១.ឈ្មោះ រ៉ុម ចំរើន អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ ទី២.ឈ្មោះ shi jia yu ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិចិន ទី៣.ឈ្មោះ Tang Jian hang អាយុ ២៤ ឆ្នាំ ជនជាតិចិន និងទី៣.ឈ្មោះ Li jie shuai អាយុ ២៥ ឆ្នាំ ជនជាតិចិន ។

ក្នុងនោះ សមត្ថកិច្ចដកហូតបណ្តោះអាសន្ន រួមមាន៖ លុយ ៣០ ដុល្លារ លុយខ្មែរ ចំនួន ១៨.០០០ រៀល ទូរសព្ទ ០៤ គ្រឿង រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-7798 ០១ គ្រឿង ៕






No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages