ចូល​កាប់​ដល់​ក្នុងផ្ទះ របួស​ច្រើន​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, February 27, 2024

ចូល​កាប់​ដល់​ក្នុងផ្ទះ របួស​ច្រើន​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ

(បន្ទាយមានជ័យ) ៖ ជនសង្ស័យ​ ០១ ​នាក់ ក្នុង​ចំណោម​បក្ខពួក​ ០៣​ នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ ឃាត់ខ្លួន​យក​មក​សួរនាំ ក្រោយ​ពី​ធ្វើ​សកម្មភាព លើកគ្នា​ប្រដាប់​ដោយ​ដាវ ចូល​ទៅ​កាប់​ប្រជាពលរដ្ឋ​ ចំនួន ០៤​ ផ្ទះ រង​របួស​ជា​ច្រើន​នាក់ នៅ​ចំណុច​ដីស ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ ១០ ​យប់​ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បញ្ជា​ដល់​ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រង ផែនការ​ងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ភឿន ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ស្រាវជ្រាវ តែ​ភ្លាម​ៗ​នោះ​ ជនសង្ស័យ និង​បក្ខពួក​បាន​រត់គេច​ខ្លួន​អស់ លុះ​វេលា​ម៉ោង​ ១៣​ ៖ ​៣៥ ​នាទី​រសៀល​ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ សម្រេច​យក​មក​សួរនាំ ។

ជនសង្ស័យ​មានឈ្មោះ ឃ​ន សុ​ខំ ហៅ​សុ​ខំ​ដំ ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ក្បាលកោះ សង្កាត់​អូ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ រីឯ​ជន​រង​គ្រោះ​រួមមាន៖ ទី១-​ឈ្មោះ ហែម សា​រឹទ្ធ ភេទ​ស្រី អាយុ​ ៤០ ​ឆ្នាំ និងទី​២-​ឈ្មោះ អ៊ឹម ប៊ុ​ន​រឹត ភេទ​ប្រុស អាយុ​ ២៤​ ឆ្នាំ ពួក​គាត់​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ឃ​ន សុ​ខំ ហៅ​សុ​ខំ​ដំ បាន​សារភាព​ថា ខ្លួន​មាន​គ្នា ០​៣ ​នាក់ ប្រដាប់​ដោយ​កាំបិតខ្វែវ និង​ដំបង​ទីប ពិតជា​បាន​ចូល​ទៅ​កាប់​ពលរដ្ឋ​ទាំងនោះ​មែន ព្រោះ​ពួក​គេ​បាន​វាយ​ក្មួយ​ប្រុស​របស់​ខ្លួន​ហើម​មុខ​ ។ ចំណែក​ជន​រង​គ្រោះ​ទាំង​ ០២ ​នាក់ បាន​ឆ្លើយ​ថា ពួក​ខ្លួន​មិន​ដែល​ស្គាល់ និង​មិន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ជនសង្ស័យ​ម្តងណា​ឡើយ​ ។ នៅ​យប់​នោះ ពួក​គាត់​អង្គុយ​លេង​មុខ​ផ្ទះ​សុខ​ៗ ស្រាប់តែ​ឃើញ​ជនសង្ស័យ លើកគ្នា​មក​កាប់​ដល់​ផ្ទះ​តែ​ម្តង ។

បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​ជាបណ្តោះអាសន្ន ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​ ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages