(ពោធិ៍សាត់) ៖ មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យឈ្មោះ អក បរន ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ មុខរបររត់ម៉ូតូឌុប ។
ករណីនេះដែរ បានកើតឡើង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ ៖ ៣០ នាទី នៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។មុនពេលធ្វើសកម្មភាព ជនសង្ស័យ បានបើកបរម៉ូតូដឹកឥវ៉ាន់នៅតាមផ្លូវ ហើយបានឃើញកុមារីរងគ្រោះ អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសន្ទ្រែ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ មុខរបរសិស្ស កំពុងតែជិះកង់ ០១ គ្រឿង នៅតាមផ្លូវ ឱបគ្នាបន្លែងលេង ០៣ នាក់ (ក្មេងៗដូចគ្នា) ពេលនោះជនសង្ស័យ ក៏បានហៅក្មេងស្រីរងគ្រោះ ឱ្យជួយកាន់អីវ៉ាន់ឱ្យ ហើយក្មេងស្រីរងគ្រោះ ក៏បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ដោយសារជនសង្ស័យ និងឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះរាប់អានស្គាល់គ្នា ទើបនាងទៅជាមួយ ។
ក្រោយមក ជនសង្ស័យ បានឌុបក្មេងស្រីរងគ្រោះ ជិះទៅដល់កន្លែងកើតហេតុខាងលើ រួចជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីរងគ្រោះ រហូតបានសម្រេច ដោយគំរាមក្មេងស្រីរងគ្រោះ មិនឱ្យ និយាយប្រាប់គេ ប្រយ័ត្នសម្លាប់ចោល បន្ទាប់មក ជនសង្ស័យ បានឌុបក្មេងស្រីរងគ្រោះ ត្រឡប់មកផ្ទះវិញ ។
លុះពេលត្រឡប់មកដល់ផ្ទះវិញ ក្មេងស្រីរងគ្រោះ ក៏បានប្រាប់ដំណើររឿង ប្រាប់ឪពុកម្តាយនាង ដើម្បីដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឃាត់ខ្លួន ។
ក្រោយទទួលបានពាក្យបណ្ដឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
No comments:
Post a Comment